លោកស្រី ថៅ ខេមរិន្ទ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តំណាងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជេីញចូលរួម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណអភិបាលខេត្ត ប្រធានសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។
ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក
ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ លោកជំទាវ ហ៊ូរីដា អាន ខាមិលី ភីម៉ាយូ (Flerida Ann Camille P.Mayo) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។
ថ្ងៃព្រហស្បតិ៍ ១៥កើត
ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ ពេញមួយឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅការងារបន្ត សំដៅឈានទៅសម្រេចនូវគោលបំណង
នៃការអនុវត្តដំណាក់កាលទី៤ គឺ “គណនេយ្យភាពសមិទ្ធកម្ម" ដែលជាគោលដៅចុងក្រោយ
នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃព្រហស្បតិ៍ ១កើត
ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
បានរៀបចំកិច្ចប្រជុំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំបញ្ជីសារពើពភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល
ឆ្នាំ២០២៤ តាមប្រព័ន្ធព័ត៍មានវិទ្យា (SARMIS) ជូនដល់មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ មានការចូលពី លោក លោកស្រី ប្រធាន មន្ទីរអង្គាភាព
សាខាពន្ធដាខេត្ត សាខាគយ និងរដ្ឋាករ រតនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
តំបន់ប្រតិបត្តិការសឹករងខេត្ត ការិយាល័យអប់រំ
យុវជននិងកីឡាក្រុងស្រុកទាំង៩ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៦ មន្តីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន
និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ។
លោកប្រធានមន្ទីរ
បានលើកឡើងថាក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ មន្ទីរអង្គភាព
ជុំវិញខេត្តបន្ទាយមានជ័យក្នុងការរៀបចំបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល
ឆ្នាំ២០២៤ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ
ទ្រព្យសម្បត្តិរដ្ឋ (SARMIS)
ជំនាន់ថ្មី ឲ្យត្រឹមត្រូវ និងទាន់ពេលវេលា
-
ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង
និងការត្រួតពិនិត្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ ២០២៤
និងការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ។
- ធានាសមធម៌
និងតុល្យភាពនៃផលប្រយោជន៍ នៃការប្រើប្រាស់ និងការព្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
- បូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំពោល
ឆ្នាំ២០២៤ របស់មន្ទីអង្គភាប ដោយ អនុលោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-
ជម្រុញអោយអង្គភាពប្រើប្រាស់ទាំងអស់(មន្ទីរអង្គភាពជុំវិញខេត្ត)
ធ្វើវិញ្ញាបនបត្រសម្គាល់អចនវត្ថុ របស់ខ្លួន ជៀសវាងការបាត់បង់ណាមួយ។
នាព្រឹកថ្ងៃពុធ
១៤រោច ខែមាឃ ឆ្នាំរោង ឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នឹងជាអនុប្រធានគណះកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយជ័យបានអញ្ជើញចូលរួម ពិធីសន្និបាតសាខាកាកបាទក្រហម-កម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា ក្រុងស្រុក អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិក-សមាជិកា ក្រុមការងារសាខាកាកបាទក្រហមក្រុង-ស្រុកទាំង៩ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត សិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករ។
ប្រារព្ធឡើងនៅ សាលប្រជុំ(ធំ)រដ្ឋបាលខេត្តបន្ទាយមានជ័យ
នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥
លោក បឹង គឹមសឹងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អមដោយមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់លើរបាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ( Zoom meeting ) ក្រោមការដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង២៥ រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ។
នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ចើញដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការអញ្ចើញចូលរួម ពីលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ។
ថ្ងៃពុធ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ
ឆ្នាំ២០២៤នៅសណ្ឋាគារ
និងរម្មណីយដ្ឋានឆ្នេរសុខាខេត្តព្រះសីហនុ។
លោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ តំណាងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
និងមន្ត្រីជំនាញ ១រូប បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ
ព្រមទាំងបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(SARMIS) សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធាន គ.ប.ទ. និង
ក.គ.ម.នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក
លោកស្រីមកពីអគ្គនាយកដ្ឋាន, អង្គភាពថ្នាក់កណ្តាល និងមន្ទីរ-អង្គភាពថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
នារសៀល
ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤,
លោក
ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
បានចូលរួមប្រជុំ សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅ
“អភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសាធារណៈ
សម្រាប់កំណើនប្រកបដោយជវភាព-ករណីប្រទេសកម្ពុជា” ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង
ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ. ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេចក្ដីព្រាងចុងក្រោយសៀវភៅជាមួយតំណាងអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង
២៥ និងរដ្ឋបាលរាជធានី-ខេត្ត។