ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំ ពិភាក្សាគម្រោងចំណូល-ចំណាយថវិកា រដ្ឋបាលខេត្តបន្ទាយមានជ័យឆ្នាំ២០២៧ និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត