ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការ មនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ អ្នកស្ម័គ្រចិត្ត​
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦

ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័​ បានអញ្ជេីញចូលរួមជាគណៈធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី
ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការ មនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ អ្នកស្ម័គ្រចិត្ត​ និងមានការអញ្ជេីញចូលពី​ លោក មុំ ភិរក្ស នាយករង នៃនាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា លោក ប៊ិក្ខុ ម៉ហាត អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌ លោក យ៉ុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិការចលនាកាកបាទក្រហម ICRC

ព័ត៌មានទាក់ទង