នាព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥, នៅទីស្នាក់ការគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ អគាររដ្ឋបាលរបស់គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា,
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨”, នាព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥, នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ។
នាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ២០២៥, នៅខេត្តកំពង់ឆ្នាំង, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ.) ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតការពិភាក្សាលើការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការជំរុញ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត, និងការអនុវត្តការផ្ទេរមុខងារនៅថ្នាក់ក្រោមជាតិ ដើម្បីតាមដាន និងជំរុញការអនុវត្ត ក្នុងន័យធានាសម្រេចឱ្យបានតាមគោលដៅសូចនាករ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ២០២៥ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។ ឆ្លៀតក្នុងឱកាសនេះ ក៏មានរៀបចំកម្មវិធីប្រគល់-ទទួលកុំព្យូទ័រ តាមរយៈមន្ទីរសហវ. រាជធានី ខេត្ត ដើម្បីជូនដល់រដ្ឋបាលឃុំ សង្កាត់ សម្រាប់សម្រួលដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាបន្ថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋមន្រ្តី, និងឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្រ្តីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, នាព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅរសៀលថ្ងៃពុធ ២ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំយន្តការសម្រាប់ការរៀបចំផែនការថវិកា, ការអនុវត្តថវិកា និងការត្រួតពិនិត្យការអនុវត្តថវិការបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយក, ឯកឧត្តមអគ្គនាយករង និង លោក លោកស្រី តំណាងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាត ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម រីកាដូ ភូលីធី (Riccardo Puliti) អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation - IFC) ក្នុងឱកាសដែល ឯកឧត្តមអនុប្រធាន មានដំណើរទស្សនកិច្ចនៅកម្ពុជា, នាព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាថ្ងៃព្រហស្បត៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០២:០០ នាទីរសៀល,
នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ច សម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបកគំហើញបឋម នៃការសិក្សា ក្រោយបានចុះប្រមូលទិន្នន័យជាមួយអង្គភាពពាក់ព័ន្ធ និង ធ្វើការវិភាគបឋម រួចរាល់។ របាយការណ៍សិក្សានេះ នឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
នារសៀលថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស.២០២៤ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីវឌ្ឍនភាព នៃការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ និងការកំណត់ទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន, ឯកឧត្តម លោក លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំថ្នាក់ដឹកនាំ និង មន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ២ និង គណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥, នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤, នៅវិមានព្រឹទ្ធសភា ។
នៅថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំស្ដីពីការវាយតម្លៃកិច្ចសហប្រតិបត្ដិការរបស់សហភាពអឺរ៉ុបគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងក្នុងដំណាក់កាលទី៣ បូក ២ និងដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវចំណុចគន្លឹះៗ, សេចក្ដីសន្និដ្ឋាន, និងអនុសាសន៍ពាក់ព័ន្ធនានា ដើម្បីជាធាតុចូលគាំទ្រការសម្រេចចិត្ដជូនបណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដើម្បីកែលម្អកិច្ចសហប្រតិបត្ដិការនាពេលខាងមុខ។ បេសកកម្មនេះ ស្ថិតក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីវាយតម្លៃកិច្ចសហប្រតិបត្ដិការរបស់សហភាពអឺរ៉ុបគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងក្នុងដំណាក់កាលទី៣ បូក ២ និងដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក Davide Berton ប្រធានកម្មវិធី, លោកស្រី Marie van Overbeke ជំនាញការ, លោកស្រី Virginie Morillon ជំនាញការ, លោក Ignacio Arugelles Martinez ជំនាញការ, ព្រមទំាងមន្ដ្រីជំនាញជាន់ខ្ពស់ និងមន្ដ្រីជំនាញ នៃ អ.គ.ហ.ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យ, ផ្ដល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកឧត្តម-លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយលោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen - UPDIS), នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នារសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជួបសំណេះសំណាលជាមួយសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ពិភាក្សាទៅលើ"ការពង្រឹងកិច្ចទំនាក់ទំនងភាពជាដៃគូរវាងសាលាគោលនយោបាយសាធារណៈលីក្វាន់យូនិងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ"។ កិច្ចប្រជុំជួបសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូ ក៍ដូចជាការតៀមរៀបចំកម្មវិធីជ្រើសរើសបេក្ខជនអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី២០២៥។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង លើកទី ៣ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា គ.ស.ផ., នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាព្រឹក ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤
វេលាម៉ោង ០៩:០០ នាទីព្រឹក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិភាក្សាអំពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារកែម្រង់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈជារួម និងតាមប្រភពហិរញ្ញប្បទាននីមួយៗ ព្រមទាំងផ្តល់នូវវិធានការជាយុទ្ធសាស្ត្របន្ថែម ដើម្បីដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធ។
នាថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម តំណាង ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធាននាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.,បានចូលរួមកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ដែលសហការដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា, និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា, ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, អគ្គលេខាធិការដ្ឋានរដ្ឋសភា, និងតំណាងអាជ្ញាធរសវនកម្មជាតិ។
នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤,
វេលាម៉ោង ៩:០០នាទីព្រឹក, ឯកឧត្ដម មាស សុខសេនសាន, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយអ្នកជំនាញការជាន់ខ្ពស់, អ្នកជំនាញការ, និងអ្នកជំនួយការបច្ចេកទេស របស់ធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សិក្សាស្តីពី “ ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ” ព្រមទាំងកំណត់ពីជំហានបន្ទាប់ ដើម្បីជាផ្នែកមួយក្នុងការជំរុញការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
វេលាម៉ោង ០៩:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយតំណាង ធនាគារពិភពលោក (WB) និងជំនាញការបរទេស ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សិក្សា ក្រោមកិច្ចសហការរវាង អ.គ.ហ. និង WB ស្ដីពីការអនុវត្ដថវិកាកម្មវិធី និងការរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុវត្ដថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងបរិបទកម្ពុជា ព្រមទាំងដើម្បីពិភាក្សាលើការរៀបចំរបាយការណ៍សិក្សាអំពីប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។
នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤, វេលាម៉ោង ២:០០នាទីរសៀល,
ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីសៀវភៅ “Economic and Social Status, Trends in ASEAN and Cambodia on Fiscal Sustainability in an Open Economy”។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួង-ស្ថាប័ន និងអគ្គនាយកដ្ឋានក្រោមឱវាទ កសហវ. ពាក់ព័ន្ធ និង លោកសាស្រ្តាចារ្យបណ្ឌិត Shandre Mugan Thangavelu ដែលជាទីប្រឹក្សា នៃ អ.គ.ហ.។
នាថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និង ជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំបើកកិច្ចពិភាក្សាអំពីការដោះស្រាយបញ្ហាប្រឈម នៃការផ្ទេរប្រព័ន្ធគ្រប់គ្រង និង ប្រមូលចំណូល របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចំពោះកិច្ចអន្តរក្រសួងដោះស្រាយបញ្ហាប្រឈម នៃការផ្ទេរប្រព័ន្ធគ្រប់គ្រង និង ប្រមូលចំណូល របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ និងថ្នាក់ដឹកនាំលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម កសហវ. បានដឹកនាំរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ច្បាប់និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" ជូនលោកគ្រូ អ្នកគ្រូ គរុសិស្ស និងគណៈគ្រប់គ្រងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី ១១ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងក្រុមការងារពាក់ព័ន្ធ ។ កិច្ចប្រជុំ មានគោលបំណង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីចុះហត្ថលេខាជាមួយ ឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project) ដែលមានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េនជប៉ុន ឬ ប្រមាណ ១៤១ លានដុល្លារអាម៉េរិក (តាមអត្រាបានកំណត់ក្នុងឯកសារកិច្ចព្រមព្រៀង), នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
នៅសណ្ឋាគារ Raffle Le Royal, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសហការជាមួយធនាគារពិភពលោកបានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី “របាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ (Public Finance Review Report)”។ ពិធីនេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយលោកស្រី Maryam Salim, នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា (country manager) និងថ្លែងសុន្ទរកថាបើកដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គភាពក្រោមឱវាទ កសហវ. , លោក លោកស្រី ប្រធាន និងជាតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, និងបណ្ដាដៃគូអភិវឌ្ឍន៍។
នាព្រឹក ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក គ.ហ.ស. និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។
នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង អង្គភាពក្រោមឱវាទកសហវ. រួមទាំងមន្ទីរសហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន។
នៅថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣,
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ (ក.ម.រ.), តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការ នៃ អ.គ.ហ., និងជាប្រធាន ក.ម.រ. បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការធ្វើអត្តសញ្ញាណកម្មគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយទុនទទួលបានពីការបោះផ្សាយលក់មូលបត្ររដ្ឋ” ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសមាជិក និងសមាជិកា នៃ ក.ម.រ., តំណាងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., និងតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមគិសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣,
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន កសហវ., បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅសណ្ឋាគារ Raffle Le Royal។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចង្អុលបង្ហាញ ក៏ដូចជាចែករំលែកចំណេះដឹងស្តីពីនីតិវិធីនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើការកំណត់សូចនាករសមិទ្ធកម្មគន្លឹះដែលជាចំណុចស្នូលសំខាន់ក្នុងការអនុវត្តថវិកា និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានស្របតាមគោលដៅដែលក្រសួង-ស្ថាប័នបានដាក់ចេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមយ៉ាងសកម្មពីបណ្តាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានដូចជា អគ្គនាយដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) នៃ កសហវ. និងតំណាងមកពីក្រសួង-ស្ថាប័នចំនួន ៣៧ ក្នុងការពិភាក្សា និងចែករំលែកបទពិសោធន៍ ក៏ដូចជាស្វែងរកនូវដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនានា ដែលកើតមានឡើងចំពោះការអនុវត្តថវិកាកម្មវិធី។
នាថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញនៃ អ.គ.ហ. បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនសិក្ខាកាមជាមន្ត្រីរាជការកម្រិតវិក្រឹតការ សរុបប្រមាណ ២០០ នាក់។ ការចែករំលែកបទពិសោធន៍ ផ្តោតលើប្រធានបទចំនួន ៧ រួមមាន (ទី១) ទិដ្ឋភាពទូទៅនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា, (ទី២) ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (ទី៣) ការរៀបចំផែនការថវិកា និងផែនការយុទ្ធសាស្ត្រថវិកា, (ទី៤) សមាសធាតុនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា, (ទី៥) ឧបករណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (ទី៦) ករណីសិក្សាក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលថ្នាក់ជាតិក្រោមជាតិ, និង (ទី៧) បទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃបណ្ដាប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។
នារសៀលថ្ងៃច័ន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រុមការងារ FMIS និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានានូវការផ្សារភ្ជាប់ផែនការថវិកាទៅនឹងអាទិភាពការងារក្នុងឆ្នាំ២០២៤ និងភាពប្រទាក់ក្រឡាគ្នារវាងផែនការសកម្មភាពរបស់អង្គភាពទាំងពីរ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG)។
នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាពលម្អិត (GDAP) និងតម្រូវការថវិកាសម្រាប់អនុវត្តគម្រោង SARMIS និង NRMIS ក្នុងឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយការអញ្ជើញចូលរួមពីតំណាងក្រុមការងារគ្រប់គ្រងគម្រោង SARMIS និង NRMIS, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើតម្រូវការថវិកា និងផែនការសកម្មភាពលម្អិត (GDAP) ដើម្បីឱ្យមានសង្គតិភាពទៅនឹងអាទិភាពការងារឆ្នាំ២០២៤ នៃផែនការសកម្មភាពរួមដំណាក់កាលទី៤ និងស្របតាមការសម្រេចនៃកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងទៅ។
នាថ្ងៃអង្គារ ០៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង ០២:០០ នាទីរសៀល, ឯកឧត្តម អ៊ុ យុទ្ធី, ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសូចនាករសមិទ្ធកម្មគោលដៅទី ២.២ “ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧” ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងមកពីក្រសួងផែនការ និងតំណាងមកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃ កសហវ.។
នាថ្ងៃអង្គារ ០៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣
ឯកឧត្តម អ៊ុំ យុទ្ធី, ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. ជាមួយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រសួង-ស្ថាប័ន។
នៅថ្ងៃពុធ ៥រោច-ព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៣,
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល”។ គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំរួមនេះ និងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសមាជិក និងសមាជិកា នៃ ក.គ.គ.ហ., តំណាងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, រដ្ឋបាលរាជធានី ខេត្ត, និងមន្ទីរជំនាញរាជធានី ខេត្ត, ទីប្រឹក្សាបច្ចេកទេស នៃ ក.ស.ហ.វ., និងក្រុមហ៊ុនទីប្រឹក្សា Fii & Associates ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។
នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទ កសហវ នៅសណ្ឋាគារភ្នំពេញ។
នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣, វេលាម៉ោង២ និង ៣០នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និង ជាអគ្គលេខាធិការនៃ អ.គ.ហ, អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ លើការរៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និង វាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និង ការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមដោយតំណាងដៃគូអភិវឌ្ឍន៍មានជាអាទិ៍៖ សហភាពអឺរ៉ុប, ធនាគារពិភពលោក, រូបិយវត្ថុអន្តរជាតិ និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។
នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣, វេលាម៉ោង១ និង ៣០នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និង ជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លើការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍសមត្ថភាពគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - ដំណាក់កាលទី៤។
នាព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣” តាមរយៈប្រព័ន្ធវីដេអូ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងស្តាប់សំណូមពរ ក៏ដូចជាដើម្បីដាក់ចេញវិធានការបន្តដោះស្រាយឱ្យបានសមស្របជូនវិស័យឯកជន វិនិយោគិន និងធុរជននៅក្នុងប្រទេសកម្ពុជា, នាព្រឹកថ្ងៃទី ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៣ ។
នារសៀល ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃ អ.គ.ហ. ជាមួយតំណាងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នារសៀល ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំបន្ទប់ប្រជុំរបស់ អ.គ.ហ. ដែលនៅ ជាន់ទី ៧ នៃ អគារ “គ” ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រើប្រាស់ជាបន្ទប់ការិយាល័យ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ.។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យការងារ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្កែនកុងតឺន័រ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ស្ថានីយស្កែនគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ ។