ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៏មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ (ព័ត៌មានថ្មី )



កិច្ចប្រជុំពិនិត្យលេីស្ថានភាព និងតម្រូវការធនធានមនុស្សរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត​​
នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦​
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលេីស្ថានភាព និងតម្រូវការធនធានមនុស្សរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត​​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងនៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៧របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្រោម
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦​
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៧របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ។ និងមានការអញ្ជើញចូលរួម ពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធនៅសាលប្រជុំ ក នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ
ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦​
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសណ្ឋាគារភ្នំពេញ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការប្រើប្រាស់មុខងាររៀបចំ ផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត

នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

មន្ត្រីជំនាញចំនួន២រូបរបស់ ​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការប្រើប្រាស់មុខងាររៀបចំ ផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។

អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យបានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ​ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា រាជធានីខេត្ត ឆ្នាំ២០២៧-២០២៩ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧​ និងត្រួតពិនិត្យការអនុវត្តថវិកាឆមាស១​ ឆ្នាំ២០២៦
ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ​ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា រាជធានីខេត្ត ឆ្នាំ២០២៧-២០២៩ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧​ និងត្រួតពិនិត្យការអនុវត្តថវិកាឆមាស១​ ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧ៌វាទ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ របស់ខេត្តបន្ទាយមានជ័យ
div dirauto stylefontfamily quotSegoe UI Historicquot quotSegoe UIquot Helvetica Arial sansserif color rgb8 8 9 fontsize 15px whitespace prewrap /divdiv dirauto stylefontfamily quotSegoe UI Historicquot quotSegoe UIquot Helvetica Arial sansserif color rgb8 8 9 fontsize 15px whitespace prewrap /div
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុងក្រសួងដើម្បីពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៧ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
div dirauto stylefontfamily quotSegoe UI Historicquot quotSegoe UIquot Helvetica Arial sansserif color rgb8 8 9 fontsize 15px whitespace prewrap /divdiv dirauto stylefontfamily quotSegoe UI Historicquot quotSegoe UIquot Helvetica Arial sansserif color rgb8 8 9 fontsize 15px whitespace prewrap /div
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទថ្នាក់ខេត្ត PWG-RWSSH
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទថ្នាក់ខេត្ត PWG-RWSSH ក្រោមអធិបតីភាព​ លោក​ ឃ្លោក​ នួយ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ​ និងមន្ត្រីជំនាញជុំវិញខេត្ត​
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារឆមាស១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារឆមាស១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧ៌វាទ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាតម្រង់ទិសលើការងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២ខែកក្កដា ឆ្នាំ២០២៦ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសលើការងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២៦ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីវេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​
កម្មវិធីវេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​
—————————————————————
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​ វេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ​ និងមានការអញ្ជេីញចូលរួមពីលោកអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង​ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់​ និងភូមិ​ បងប្អូនប្រជាពលរដ្ឋ​ប្រមាណ​ជាង២០០នាក់​ បានចូលរួម ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើមតិយោបល់របស់ អគ្គនាយកដ្ឋាន/អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅកម្ពុជា
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងមន្ត្រីជំនាញ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាលើមតិយោបល់របស់ អគ្គនាយកដ្ឋាន/អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅកម្ពុជា​ តាមប្រព័ន្ធអនឡាញ​ (zoom)
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីវេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​
កម្មវិធីវេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​
—————————————————————
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​ វេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ​ និងមានការអញ្ជេីញចូលរួមពីលោកអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង​ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់​ និងភូមិ​ បងប្អូនប្រជាពលរដ្ឋ​ប្រមាណ​ជាង២០០នាក់​ បានចូលរួម ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីវេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមាណជ័យ
វេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​
—————————————————————
ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​ វេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ក្រោមអធិបតីភាពឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ​ និងមានការអញ្ជេីញចូលរួមពីលោកអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង​ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់​ និងភូមិ​ បងប្អូនប្រជាពលរដ្ឋប្រមាណជិត១៥០នាក់
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំរបស់ក្រុម ការងារថ្នាក់ជាតិចុះសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ នូវមណ្ឌលសុវត្ថិភាពជនភៀសសឹក
ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំរបស់ក្រុម ការងារថ្នាក់ជាតិចុះសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ នូវមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងប្រតិភូអមដំណើរ មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីគណៈអភិបាលរង មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា
ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហរិញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ និងជាអនុប្រធានកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ គម្រប់៩០ យាងចូល៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងលោកជំទាវ​ នួម​ សុភ័ណ​ អនុប្រធាន​កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ​រាត្រី​ មានការចូលរួមពូសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ មន្ត្រីរាជការ​ គណៈអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំមន្ទីរ​ អង្គ​ភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា យុវជន​ ស.ស.យ.ក​ យុវជនកាយរឹទ្ធ​ សិស្សានុសិស្ស​ តាជី-យាយជី​ ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
​ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ និងជាប្រធានសមាគមនអតីតយុទ្ធជន​ និងនុវត្តន៍ជនកម្ពុជាខេត្តបានដឹកនាំកិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនីវត្តជនខេត្ត
ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​កិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនីវត្តជនខេត្ត​ ក្រោមអធិបតីភាព​ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ និងជាប្រធានសមាគមនអតីតយុទ្ធជន​ និងនុវត្តន៍ជនកម្ពុជាខេត្ត​ និងមានការអញ្ជេីញចូលរួមពីអភិបាលរងខេត្ត​ លោក លោកស្រីមន្ទីរអង្គភាព​ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត​ ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនា​ភាព​ត្រីមាស​ទី​១​ នៃ​ការ​អនុវត្ត​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​Zoom
នាព្រឹក ថ្ងៃចន្ទ ១កើត ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យបានអញ្ជើញ​ ចូលរួម​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនា​ភាព​ត្រីមាស​ទី​១​ នៃ​ការ​អនុវត្ត​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​Zoom meeting
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​
កម្មវិធីនេះប្រាព្ធឡើង នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ។
——————————
ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា នៃខេត្តបន្ទាយមានជ័យចំនួន១០៣៥នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹក ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ»
«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹក ចំនួន ៣ ៣១៨គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ»
——————————
នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក ដែលប្រារព្ធធ្វើឡើងនៅភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការ មនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ អ្នកស្ម័គ្រចិត្ត​
ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័​ បានអញ្ជេីញចូលរួមជាគណៈធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី
ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការ មនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ អ្នកស្ម័គ្រចិត្ត​ និងមានការអញ្ជេីញចូលពី​ លោក មុំ ភិរក្ស នាយករង នៃនាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា លោក ប៊ិក្ខុ ម៉ហាត អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌ លោក យ៉ុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិការចលនាកាកបាទក្រហម ICRC
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
លោកស្រី​ ថៅ​ ខេមរិន្ទ​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណេីរ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ អភិបាលក្រុង​ ស្រុក​ អាជ្ញាធរមូលដ្ឋាន​
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃពុធ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៣ខែមិថុនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីខេត្ត និងអង្គភាពពាក់ព័ន្ធ នៅសណ្ឋារគារសុខា។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមាណជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមាណជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្ត​បន្ទាមានជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ និងមានការអញ្ជើញចូលរួមពី​ ស្ថាប័នអយ្យការអមសាលាដំបូង​ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់​ គណៈអភិបាលរង​ខេត្ត មន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អភិបាលក្រុង-ស្រុក​ ​។

អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្ត "​កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំង និងសេចក្ដីណែនាំស្ដីពីការអនុវត្តកិច្ចព្រមពៀងសាជីវកម្ម​" តាមប្រព័ន្ធ​ Zoom
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួចកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្ត "​កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំង និងសេចក្ដីណែនាំស្ដីពីការអនុវត្តកិច្ចព្រមពៀងសាជីវកម្ម​" តាមប្រព័ន្ធ​ Zoom
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
នាព្រឹកថ្ងៃពុធ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជំនាញ អង្គភាព លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក និង មន្ត្រីជំនាញពាក់ព័ន្ធ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារក្នុងខែឧសភា​ និងលើកទិសដៅបន្ត និងត្រៀមកិច្ចប្រជុំការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងថវិកាឆ្នាំ២០២៧​
ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារក្នុងខែឧសភា​ និងលើកទិសដៅបន្ត និងត្រៀមកិច្ចប្រជុំការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងថវិកាឆ្នាំ២០២៧​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧ៌វាទ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌
នាព្រឹកថ្ងៃចន្ទ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមមេទ្ទីញអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ អនុប្រធានកត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកលោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ ពាណិជ្ជករ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកស្ម័គ្រចិត្ត និងក្មួយៗយុជនកាកបាទក្រហមកម្ពុជា ចូលរួមប្រមាណជាង៨០០នាក់។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
​ពិធីប្រារព្ធខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​ពិធីប្រារព្ធខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្រោមអធិបតីភាព​ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ​ ជ័យ​ ណារីអ៊ុំរាត្រី​ មានការចូលរួមពីឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ តាជីយាយជី សិស្ស និស្សិត ចូលរួមយ៉ាងច្រើនកុះករ
ពិធីនេះប្រារព្ធធ្វើនៅវត្តសុភមង្គល ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារក្នុងខែមេសា និងលើកទិសដៅបន្តខែបន្ទាប់
ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារក្នុងខែមេសា និងលើកទិសដៅបន្តខែបន្ទាប់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧ៌វាទ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី​ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី​ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ
​ក្រោមអធិបតិភាពឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​
និងមានការអញ្ជេីញចូលរួម​ អភិបាលរងខេត្ត​មន្ទីរ​អង្គភាព​ ស្ថាប័នពាក់ព័ន្ធ​ អភិបាលស្រុក​ មេឃុំទាំង៩ទូទាំងស្រុក​ ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ
ថ្ងៃចន្ទ​ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស), តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ, លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងសហការីជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងនូវសេចក្ដីគោរព ការដឹងគុណ និង ការកោតសរសើរ ចំពោះវីរៈភាពរបស់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យ, ហើយការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរៈកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និង សេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និង ចងចាំជារៀងរហូត ។
អំណោយដែលបានយកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ រួមមាន៖ ទោចក្រយានយន្ត, ធុងចម្រោះទឹក, ស៊ីទែនទឹក, គ្រឿងឧបភោគបរិភោគ (រួមមាន អង្ករ, មី/គុយទាវកញ្ចប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, នំទាហាន ។ល។) ព្រមទាំងសម្ភារៈបរិក្ខារចាំបាច់មួយចំនួនទៀត ។
បន្ថែមលើនេះ ក៏មានថវិកាមួយចំនួនត្រូវបានប្រគល់ជូនតំណាងវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ (ចំនួន ៤ អង្គភាព), ខេត្តឧត្តរមានជ័យ (ចំនួន ៤ ទីតាំងប្រាសាទ) និង ខេត្តបន្ទាយមានជ័យ (ចំនួន ២ អង្គភាព) ៕
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរខេត្តសៀមរាប,
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​បើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ី ប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក ង៉ូវ សេងកាក់អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាមសរុបប្រមាណ ១១០ នាក់ ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីកាត្រៀមរអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦
ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកាត្រៀមរអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ដើម្បីកៀរគរសម្ភារនិងថវិកា សម្រាប់ជួយជនរងគ្រោះ និងងាយរងគ្រោះទូទាំងខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋបាលរាជធានី-ខេត្ត និងកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់រដ្ឋបាលរាជធានី-ខេត្ត និងកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ នៅសណ្ឋាគារ Raffle Le Royal Phnom Penh
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីចម្រើនព្រះជន្មព្រះករុណា​ ព្រះបាទ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា​ យាងចូល៧៤ព្រះវស្សា​
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
លោកស្រី​ ថៅ​ ខេមរិន្ទ​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមពិធីចម្រើនព្រះជន្មព្រះករុណា​ ព្រះបាទ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា​ យាងចូល៧៤ព្រះវស្សា​ ក្រោមអធិបតីភាពឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធានមន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត យុវជន​ និស្សិត​ សិស្សានុសិស្ស តាជីយាយជី​ បានចូលរួមយ៉ាងច្រើនកុះករ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា១២ ឧសភា ២០២៦
ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
លោកស្រី ថៅ ខេមរិន្ទ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា១២ ឧសភា ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នឹងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងលោកជំទាវ ដោយមានការចូលរួម លោក-លោកស្រី អ្នកពាក់ព័ន្ធ បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រមាណជិត៣០០នាក់ ។
ពិធីនេះប្រារព្ធដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនកម្ពុជា និងប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ទាំង៩ស្រុក/ក្រុងផងដែរ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី​ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង,

លោក បឹង​ គឹម​សឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី​ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ និងដោយមានការអញ្ជើញចូលរួម ពីលោក អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាមសរុបប្រមាណ ១០០ នាក់ ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ÷
លោក ហង់ វុតថូ ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
និងមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក លោក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អធិការស្រុក ក្រុង អភិបាលស្រុក ក្រុង និងមេឃុំ ចៅសង្កាត់ ៕
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥ គ្រួសារ
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានអញ្ជើញអមដំណើ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាកម្ពុជា បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥ គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លិ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ ខេត្ត ។
កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈចំនួន៧
របៀបវារៈទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈន កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
របៀបវារៈទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ១៩៦/២៤ សសរ ចុះ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើត និងការប្រព្រឹត្តទៅ នៃគណៈ កម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត។
របៀបវារៈទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០៩២/២៥ សសរ ចុះ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត។
របៀបវារៈទី៦ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមេសា ឆ្នាំ២០២៦ និងថវិកា ពង្រឹងយន្តការរដ្ឋបាល។
របៀបវារៈទី៧៖ ផ្សេងៗ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សា ការកៀរគររកមូលនិធិគាំទ្រសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការកៀរគររកមូលនិធិគាំទ្រសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបើកវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញត្តិនៅខេត្តបន្ទាយមានជ័យ
ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២២ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញត្តិនៅខេត្តបន្ទាយមានជ័យសម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ នៅរយៈប្រព័ន្ធzoom។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
លោក​ បឹង​ គឹម​សឹង​ អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជេីញចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូ​ ICRC
ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូ​ ICRC ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង​ ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់និមិត្ត បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ មានភូមិអន្លង់ស្វាយ ភូមិរស្មីសេរីភាព សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
មានការអញ្ជេីញចូលរួម​ លោកចៅសង្កាត់​សមាជិក សមាជិកា កាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
អំណោយដែលផ្តល់ជូនបងប្អូនពលរដ្ឋរងគ្រោះទាំង ២៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី២៥កញ្ចប់ , ទឹកស៊ីអ៊ីវ ១យួរ, រួមនឹងថវិកាមួយចំនួន ព្រមទាំងស័ង្កសីចំនួន ១៨៣សន្លឹក៕
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីសំណេះសំណាលជាមួយនិវត្តជននៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦។
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បន្ទាយមានជ័យ បានដឹកនាំរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត សាខាគយ និងរដ្ឋាករខេត្ត នៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោកប្រធានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធាន អនុប្រធាន រតនាគារខេត្ត សាខាពន្ធដារខេត្ត និងសាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងលោក លោកស្រី និវត្តជន នៃអង្គភាពក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលធ្វើឡើង នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ទទួលបដិសណ្ឋារកិច្ច​ គណៈប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​
ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​អមដំណេីរ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ទទួលបដិសណ្ឋារកិច្ច​ គណៈប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដឹកនាំដោយឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង គណៈប្រតិភូអមដំណើរ​ អញ្ជើញ​មកបំពេញទស្សនកិច្ច​ និងជូនពរឆ្នាំថ្មី​ ប្រពៃណី​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស២៥៧០​ គ.ស​២០២៦​ ដេីម្បីជូនពរដល់ថ្នាក់ដឹកនាំ​ និងប្រជាជនខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 302