ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ
អ្នកនិពន្ធ: កេតុ វណ្ណឌី
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២៦

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ
================================
ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពឯកឧត្ដម​ ប្លែក​ វ៉ា​រី​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ ខេង​ ស៊ុម​ អ្នកតំណាង​រាស្រ្តមណ្ឌលបន្ទាយមានជ័យ​ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ​ អភិបាលស្រុក-ក្រុង​ ប្រធានក្រុមប្រឹក្សាស្រុក​-ក្រុងទាំង៩ និងមន្ត្រីរាជការដែលរដ្ឋបាលស្រុក មេឃុំ​ មេភូមិ​ បានចូលរួមយ៉ាងច្រើនកុះករនាព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៦។

ព័ត៌មានទាក់ទង