លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៧របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ។ និងមានការអញ្ជើញចូលរួម ពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធនៅសាលប្រជុំ ក នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។