ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៏មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ (ព័ត៌មានថ្មី )



កិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី​ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី​ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ
​ក្រោមអធិបតិភាពឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​
និងមានការអញ្ជេីញចូលរួម​ អភិបាលរងខេត្ត​មន្ទីរ​អង្គភាព​ ស្ថាប័នពាក់ព័ន្ធ​ អភិបាលស្រុក​ មេឃុំទាំង៩ទូទាំងស្រុក​ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ
ថ្ងៃចន្ទ​ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស), តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ, លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងសហការីជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងនូវសេចក្ដីគោរព ការដឹងគុណ និង ការកោតសរសើរ ចំពោះវីរៈភាពរបស់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យ, ហើយការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរៈកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និង សេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និង ចងចាំជារៀងរហូត ។
អំណោយដែលបានយកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ រួមមាន៖ ទោចក្រយានយន្ត, ធុងចម្រោះទឹក, ស៊ីទែនទឹក, គ្រឿងឧបភោគបរិភោគ (រួមមាន អង្ករ, មី/គុយទាវកញ្ចប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, នំទាហាន ។ល។) ព្រមទាំងសម្ភារៈបរិក្ខារចាំបាច់មួយចំនួនទៀត ។
បន្ថែមលើនេះ ក៏មានថវិកាមួយចំនួនត្រូវបានប្រគល់ជូនតំណាងវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ (ចំនួន ៤ អង្គភាព), ខេត្តឧត្តរមានជ័យ (ចំនួន ៤ ទីតាំងប្រាសាទ) និង ខេត្តបន្ទាយមានជ័យ (ចំនួន ២ អង្គភាព) ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរខេត្តសៀមរាប,
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​បើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ី ប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក ង៉ូវ សេងកាក់អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាមសរុបប្រមាណ ១១០ នាក់ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីកាត្រៀមរអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦
ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកាត្រៀមរអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ដើម្បីកៀរគរសម្ភារនិងថវិកា សម្រាប់ជួយជនរងគ្រោះ និងងាយរងគ្រោះទូទាំងខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋបាលរាជធានី-ខេត្ត និងកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់រដ្ឋបាលរាជធានី-ខេត្ត និងកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ នៅសណ្ឋាគារ Raffle Le Royal Phnom Penh
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីចម្រើនព្រះជន្មព្រះករុណា​ ព្រះបាទ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា​ យាងចូល៧៤ព្រះវស្សា​
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
លោកស្រី​ ថៅ​ ខេមរិន្ទ​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមពិធីចម្រើនព្រះជន្មព្រះករុណា​ ព្រះបាទ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់ជន្មាយុ៧៣ព្រះវស្សា​ យាងចូល៧៤ព្រះវស្សា​ ក្រោមអធិបតីភាពឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធានមន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត យុវជន​ និស្សិត​ សិស្សានុសិស្ស តាជីយាយជី​ បានចូលរួមយ៉ាងច្រើនកុះករ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា១២ ឧសភា ២០២៦
ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
លោកស្រី ថៅ ខេមរិន្ទ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា១២ ឧសភា ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នឹងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងលោកជំទាវ ដោយមានការចូលរួម លោក-លោកស្រី អ្នកពាក់ព័ន្ធ បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រមាណជិត៣០០នាក់ ។
ពិធីនេះប្រារព្ធដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនកម្ពុជា និងប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ទាំង៩ស្រុក/ក្រុងផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី​ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង,

លោក បឹង​ គឹម​សឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី​ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ និងដោយមានការអញ្ជើញចូលរួម ពីលោក អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាមសរុបប្រមាណ ១០០ នាក់ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ÷
លោក ហង់ វុតថូ ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
និងមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក លោក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អធិការស្រុក ក្រុង អភិបាលស្រុក ក្រុង និងមេឃុំ ចៅសង្កាត់ ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥ គ្រួសារ
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានអញ្ជើញអមដំណើ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាកម្ពុជា បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥ គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លិ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ ខេត្ត ។
កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈចំនួន៧
របៀបវារៈទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈន កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
របៀបវារៈទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ១៩៦/២៤ សសរ ចុះ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើត និងការប្រព្រឹត្តទៅ នៃគណៈ កម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត។
របៀបវារៈទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០៩២/២៥ សសរ ចុះ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត។
របៀបវារៈទី៦ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមេសា ឆ្នាំ២០២៦ និងថវិកា ពង្រឹងយន្តការរដ្ឋបាល។
របៀបវារៈទី៧៖ ផ្សេងៗ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សា ការកៀរគររកមូលនិធិគាំទ្រសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការកៀរគររកមូលនិធិគាំទ្រសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបើកវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញត្តិនៅខេត្តបន្ទាយមានជ័យ
ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២២ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញត្តិនៅខេត្តបន្ទាយមានជ័យសម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ នៅរយៈប្រព័ន្ធzoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
លោក​ បឹង​ គឹម​សឹង​ អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជេីញចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូ​ ICRC
ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូ​ ICRC ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
លោក បឹង គឹមសឹង​ ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់និមិត្ត បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៥គ្រួសារ មានភូមិអន្លង់ស្វាយ ភូមិរស្មីសេរីភាព សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
មានការអញ្ជេីញចូលរួម​ លោកចៅសង្កាត់​សមាជិក សមាជិកា កាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
អំណោយដែលផ្តល់ជូនបងប្អូនពលរដ្ឋរងគ្រោះទាំង ២៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី២៥កញ្ចប់ , ទឹកស៊ីអ៊ីវ ១យួរ, រួមនឹងថវិកាមួយចំនួន ព្រមទាំងស័ង្កសីចំនួន ១៨៣សន្លឹក៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីសំណេះសំណាលជាមួយនិវត្តជននៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦។
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បន្ទាយមានជ័យ បានដឹកនាំរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត សាខាគយ និងរដ្ឋាករខេត្ត នៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោកប្រធានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធាន អនុប្រធាន រតនាគារខេត្ត សាខាពន្ធដារខេត្ត និងសាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងលោក លោកស្រី និវត្តជន នៃអង្គភាពក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលធ្វើឡើង នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ទទួលបដិសណ្ឋារកិច្ច​ គណៈប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​
ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​អមដំណេីរ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ទទួលបដិសណ្ឋារកិច្ច​ គណៈប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដឹកនាំដោយឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង គណៈប្រតិភូអមដំណើរ​ អញ្ជើញ​មកបំពេញទស្សនកិច្ច​ និងជូនពរឆ្នាំថ្មី​ ប្រពៃណី​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស២៥៧០​ គ.ស​២០២៦​ ដេីម្បីជូនពរដល់ថ្នាក់ដឹកនាំ​ និងប្រជាជនខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីសូត្រមន្ត​ ប្រោសព្រំប្រសិទ្ធពរជ័យ​ សិរីសួស្តី​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស២៥៧០​ គ.ស​២០២៦
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
​លោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ​ និងជាអនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមក្នុងពិធីសូត្រមន្ត​ ប្រោសព្រំប្រសិទ្ធពរជ័យ​ សិរីសួស្តី​ កនុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស២៥៧០​ គ.ស​២០២៦​ ក្រោមអធិបតីភាពឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារី​
​ពិធីសូត្រមន្តនេះដែរក៏មានការចូលរួមពីសំណាក់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ក្រុមការងារប្រតិបត្តិ​ អ្នកស្ម័គ្រ​ចិត្ត​ យុវជនកាកាទក្រហមកម្ពុជាខេត្ត​ ប្រារព្ធ​ធ្វើឡើង​នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
​ចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥
នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា គ.ស.២០២៦ លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ តំណាងលោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួម​ចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ក្រោមការដឹកនាំ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះសួរសុខទុក្ខនាយទាហាន នៃវរសេនាតូចអន្តរាគមន៏លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ នៅទីបញ្ជាការវរសេនាតូចលេខ១០៥ ដើម្បីលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រជា​មធ្យោបាយដឹកជញ្ជូន​(រថយន្ត​ និងម៉ូតូ) គ្រឿងឧបភោគ​ បរិភោគ​ ថ្នាំពេទ្យ​ សម្ភារៈប្រេីប្រាស់​​មួយចំនួន និងថវិកា ជូនដល់អង្គភាពទាំងពីរ ដែលកំពុងប្រចាំការការពារព្រំដែននៅតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីសូត្រមន្ត ប្រោះព្រំសុំសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឧ៌វាទ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានដឹកនាំរៀបចំកម្មវិធីសូត្រមន្ត ប្រោះព្រំសុំសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ដែលនឹងខិតជិតចូលមកដល់ ដែលធ្វើឡើង នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
លោក​ ឈៀន​ ចាន់​សេដ្ឋី​ អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាព​ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត​ លោកលោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ ខេត្ត ។
កិច្ចប្រជុំ​ផ្តោតសំខាន់លេីរបៀបវារៈទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។​ របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។​ របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។​ របៀបវារៈទី៤ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមីនា ឆ្នាំ២០២៦ និងថវិកា ពង្រឹងយន្តការរដ្ឋបាល។​ របៀបវារៈទី៥ ៖ ផ្សេងៗ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីចុះសួរសុខទុក្ខ និងប្រគល់ថវិការបស់រដ្ឋបាលខេត្តខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម សុខ រស់ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង ជូ
នាព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១ខែមេសាឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចុះសួរសុខទុក្ខ និងប្រគល់ថវិការបស់រដ្ឋបាលខេត្តខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម សុខ រស់ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកតំបន់ព្រំដែន ភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួនខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS” ដើម្បីលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​បានអញ្ជើញចូលរួមក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS” ដើម្បីលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី​ "​ អភិបាល​កិច្ច​ និងការគ្រប់គ្រង​ "​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធាន​អចិន្ដ្រៃយ៍​កាកបាទក្រហមកម្ពុជា
ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំស្តីពី​ "​ អភិបាល​កិច្ច​ និងការគ្រប់គ្រង​ "​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធាន​អចិន្ដ្រៃយ៍​កាកបាទក្រហមកម្ពុជា​ ។
ជាប្រសាសន៍ចាប់ផ្តើមក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រកាសចូលកាន់មុខតំណែងជា​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ឧត្ដរមានជ័យ
ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងជា​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ឧត្ដរមានជ័យ​ ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, នាយករដ្ឋបាលខេត្ត, ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ,អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់, តំណាងសាខាគយ ពន្ធដារ រតនាគារខេត្ត និងមន្ត្រីរាជការនៃអង្គភាពជំនាញជុំវិញខេត្តមួយចំនួនទៀត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
div dirauto stylefontfamily quotSegoe UI Historicquot quotSegoe UIquot Helvetica Arial sansserif color rgb8 8 9 fontsize 15px whitespacecollapse preserve /divdiv dirauto stylefontfamily quotSegoe UI Historicquot quotSegoe UIquot Helvetica Arial sansserif color rgb8 8 9 fontsize 15px whitespacecollapse preserve /div
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជេីញ​ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន២៤គ្រួសារ នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជេីញ​ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន២៤គ្រួសារ នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ មានការអញ្ជេីញចូលរួមពីលោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងប៉ោយប៉ែត ក្រុមកាកបាទក្រហមសង្កាត់និមិត្ត និងអ្នកស្ម័គ្រចិត្តភូមិ ។
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយអំពីមាតិកាចំណាយនៃប្រកាសលេខ១១៥៨ សហវ.ប្រក ចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ស្តីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃអង្ការ ៦កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីមាតិកាចំណាយនៃប្រកាសលេខ១១៥៨ សហវ.ប្រក ចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ស្តីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ និងដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រីអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀន ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តបន្ទាយមាណជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលប្រព្រឹត្តទៅក្រោមទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពេញមួយឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារបន្ត សំដៅឈានទៅសម្រេចនូវគោលដៅ នៃការអនុវត្តដំណាក់កាលទី៤ គឺ "គណនេយ្យភាពសមិទ្ធកម្ម" ដែលជាគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយតំណាងក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌របស់សាខាកកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទៅចែកជូនគ្រួសាររងគ្រោះខូចខាតផ្ទះសំបែងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១២៥
ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមនាំយកអំណោយមនុស្សធម៌របស់សាខាកកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទៅចែកជូនគ្រួសាររងគ្រោះខូចខាតផ្ទះសំបែងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១២៥គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួម គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ។
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធី បិទវគ្គ ឆ្នាំ២០២៥ និង បើកវគ្គឆ្នាំ ២០២៦ ស្តីអំពីវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខ
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមពិធី បិទវគ្គ ឆ្នាំ២០២៥ និង បើកវគ្គឆ្នាំ ២០២៦ ស្តីអំពីវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និងសិក្ខាកាមពីគ្រប់ក្រសួង ស្ថាប័ន នៅសណ្ឋាគារ សុខាភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងមានការអញ្ជេីញចូលរួមពីឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោកមេបញ្ជាការកងកម្លាំងអាវុធទាំង៣​ លោកប្រធាន​មន្ទីរអង្គភាពពាក់ព័ន្ធ​។
កិច្ចប្រជុំដើម្បីពិភាក្សាលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រកាសចូលកាន់មុខណែងប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ​
ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខណែងប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានការអញ្ជេីញចូលរួម ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ប្រធានមន្ទីរអង្គភាព លោកអភិបាល​ក្រុង-ស្រុក​ និងមន្ត្រី​រាជការ​ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រកាសចូលកាន់មុខណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងមានការអញ្ជេីញចូលរួម ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ស្ថាប័នតុលាការ​ ស្នងការនគរបាល​ចំនួ​ន៦ខេត្ត អភិបាល​ក្រុង-ស្រុក​ អធិការនគរបាល​ក្រុង-ស្រុក ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលឃុំ-សង្កាត់​ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦​
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ​អមដោយមន្ត្រីជំនាញ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និង លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត នៅសណ្ឋាគារសុខា​ រាជធានី​ភ្នំពេញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ តំណាងលោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត លោកលោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ ខេត្ត មេបញ្ជាការ កងកម្លាំងទាំងបីប្រភេទ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ, លោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ​ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធាន (គ.ប.ទ.) និង(ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. និង​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងអង្គភាពពាក់ព័ន្ធទាំងថ្នាក់កណ្តាល​ និងថ្នាក់មូលដ្ឋាន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំ​ វិសាមញ្ញលេីលទី៥ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​
ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
លោក​ ឈៀន​ ចាន់សេដ្ឋី​ អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ តំណាងលោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំ​ វិសាមញ្ញលេីលទី៥ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​បន្ទាមានជ័យ​ មានការអញ្ជើញចូលរួមឯកឧត្តម​ លោកជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈអភិបាលរងខេត្ត មន្ត្រីរាជការក្រោមឱវាទ​ មន្ទីរអង្គភាពពាក់ព័ន្ធ​ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឧ៌វាទ ក្នងឧ៌កាសអបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»
នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ខែមីនា ឆ្នាំ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឧ៌វាទ ក្នងឧ៌កាសអបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»។ ឆ្លៀតក្នុងឧ៌កាសនេះផងដែរ លោកប្រធានបាន
លើកឡើងអំពីប្រវត្តិទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា និងការយកចិត្តទុកខ្ពស់ក្នុងការលើកកម្ពស់ស្ត្រី ពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងផ្តល់នូវមតិលើកទឹកចិត្ត និងមតិផ្តាំផ្ញើមួយចំនួនផងដែរ។
បន្ថែមពីនេះ លោកប្រធាន និងលោកស្រី បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្នុងម្នាក់ៗ ក្រណាត់ផាមួង១ដុំ និងថវិកាផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ «សារាចរលេខ ០២១ សហវ.សរ.អថ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦»
នាព្រឹកថ្ងៃពុធ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ខែមីនា ឆ្នាំ២០២៦
លោកស្រី លី ហ្គេចហ៊ុយ អនុប្រធានការិយាល័យ រដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «សារាចរលេខ ០២១ សហវ.សរ.អថ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ និង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., តំណាងអគ្គនាយកដ្ឋានថវិកា និង តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ. និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត សរុប ១៣៥ នាក់ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ១១៥៨សហវ.ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
នារសៀលថ្ងៃពុធ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ខែមីនា ឆ្នាំ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឧ៌វាទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ១១៥៨សហវ.ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តាមរយៈប្រព័ន្ធzoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំការបិទបញ្ជីចំណូល-ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
លោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញចូលរួមកិច្ចប្រជុំការបិទបញ្ជីចំណូល-ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាព​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ មានការអញ្ជេីញចូលរួម​ អភិបាល​រងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាព​ និងមន្ត្រី​ពាក់ព័ន្ធ​ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣.០០០គ្រួសារ រងគ្រោះដោយទឹកភ្លៀងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣.០០០គ្រួសារ រងគ្រោះដោយទឹកភ្លៀងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
កម្មវិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន៣ គឺ៖ ទីតាំងទី១ នៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាម សម្រាប់ប្រជាជនចំនួន ៩៣១គ្រួសារ និងទីតាំងទី២ នៅវត្តពោធិ៍សូរិយារាម សម្រាប់ប្រជាជន ៣៣៧គ្រួសារ ដែលភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ។ ដោយឡែក ទីតាំងទី៣ នៅសាលាបឋមសិក្សាតាយឹងព្រៃវែង សម្រាប់ប្រជាជន ១.៧៣២គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកណ្តោល និងភូមិពព្លាក់ មកពីភូមិចំនួន៦ នៃស្រុកថ្មពួក។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំ ការងារបង្កើតរជ្ជទេយ្យបុរេប្រទាន និងគម្រោងចំណាយតាមនីតិវិធីបើកផ្តល់ដាច់ប្រាក់មុនប្រចាំឆ្នាំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត
នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ការងារបង្កើតរជ្ជទេយ្យបុរេប្រទាន និងគម្រោងចំណាយតាមនីតិវិធីបើកផ្តល់ដាច់ប្រាក់មុនប្រចាំឆ្នាំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ តាមប្រព័ន្ធវីឌីអូ zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី អភិបាល អភិបាលរងនៃគណៈអភិបាលក្រុងស្រុក ភូមិបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៥ តាមប្រព័ន្ធSARMISជំនាន់ថ្មី
នារសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៥ តាមប្រព័ន្ធSARMISជំនាន់ថ្មី។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀន ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៥ តាមប្រព័ន្ធSARMISជំនាន់ថ្មី
នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៥ តាមប្រព័ន្ធSARMISជំនាន់ថ្មី។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារក្នុងខែមករា និងលើកទិសដៅបន្ត
នាថ្ងៃពុធ៩រោច​ ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា វឌ្ឍនភាពការងារក្នុងខែមករា និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧ៌វាទ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ​ បានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ និងមានការអញ្ជើញចូលរួម
ពីប្រតិភូក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ លោកប្រធានរតនាគារខេត្ត​ លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក​ មេឃុំ​ ចៅសង្កាត់​ ស្មៀនឃុំ-សង្កាត់​ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់​ និងអ្នកពាក់ព័ន្ធ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
នាថ្ងៃអង្គារ៩កើតខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៧ខែមករា ឆ្នាំ២០២៦
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ​ បានអញ្ជើញចូលរួម បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវ​ ប្រតិភូអមដំណេីរ​ តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ មេបញ្ជាការកងកម្លាំងទាំង៣​ មន្ទីរ អង្គភាពនានាជុំវិញខេត្ត​ ក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក​ មេឃុំ-ចៅសង្កាត់ ស្មៀន នាយប៉ុស្តី៍នគរបាលរដ្ឋបាលឃុំសង្កាត់ មន្រ្តីរាជការ អង្គការសង្គមស៊ីវិល និងសមាជិក សមាជិកា នៃអង្គសន្និបាត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 269