ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសារាចរស្តីពីការបង់ភាគទានចូលក្នុងមូលនិធិកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ ២០២៣

នាថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩ :០០ នាទីព្រឹក, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសារាចរស្តីពីការបង់ភាគទានចូលក្នុងមូលនិធិកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះ មានការញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សានីតិកម្ម, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, និងអគ្គលេខាធិការដ្ឋាន កសហវ.។

ព័ត៌មានទាក់ទង