ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិពាក់កណ្តាលឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ ២០២៣

នារសៀលថ្ងៃសុក្រ ២ កើត ខែស្រាពណ៍  ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣, នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិពាក់កណ្តាលឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបនិងវាយតម្លៃ លទ្ធផលគន្លឹះក្នុងឆ្នាំ, និងរៀបចំផែនការនិងការអនុវត្តថវិកា បានក្នុងឆ្នាំ២០២៣ ក្នុងផែនការប្រតិបត្តិឆ្នាំ២០២៣ របស់ អ.គ.ហ. ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង