ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិគ្រោះយោបល់លើការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋដែលបានចុះក្នុងបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣,

ភ្នំពេញៈ លោក ជួន សាម៉េត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យលោក ស្រស់ សុខុម ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួម “ កិច្ចប្រជុំពិគ្រោះយោបល់លើការធ្វើប័ណ្ណកម្មសិទ្ធ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ “ ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ដោយមានការចូលរួមដឹកនាំការពិភាក្សាដោយឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនេះ មានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីមានជំលោះដីចុះបញ្ជីស្ទួនការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីដែលបានដាក់ពាក្យស្នើសុំរួចរាល់។ ការរៀបចំកិច្ចប្រជុំនេះគឺដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាសូចនាករក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តឯកឧត្តម លោក លោកស្រី ក្រុមការងារគណៈកម្មការអន្តក្រសួងដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និង ជាតំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ,អគ្គនាយកដ្ឋានថវិកាអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក លោកស្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។

ព័ត៌មានទាក់ទង