នាព្រឹកថ្ងៃអង្គារ ០៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោក លឹម ប៊ុនគង់ ប្រធានការិយាល័យ ហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី
“ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង-ស្រុក ឆ្នាំ២០២៤" និងផ្សព្វផ្សាយអនុក្រឹត្យស្តីពី
“ការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់”
ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីង ច័ន្ទបូរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
សមាភាពសិក្ខាកាមចូលរួមផ្ទាល់ អភិបាលក្រុង-ស្រុក អមដោយប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ នៃរដ្ឋបាល ខេត្តចំនួន ០៨ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត សៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន សរុបចំនួន ១៣៤នាក់
ក្រសួង-ស្ថាប័នចូលរួមផ្ទាល់
១.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ចំនួន៤៤នាក់): អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋាន ថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
២. ក្រសួងមុខងារសាធារណៈ(ចំនួន០២នាក់)
៣. ក្រសួងមហាផ្ទៃ ( ចំនួន០២នាក់)
៤. លេខាធិការដ្ឋាន គ. ជ. អ. ប (ចំនួន០២នាក់)
៥.ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត(ចំនួន០៨នាក់)