ជ្រើសរើសភាសា: Khmer Khmer English English
​កិច្ចប្រជុំ​ ផ្សព្វផ្សាយ​ស្តី​ពី​វិធាន​ និងនិតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ​ ចេញពីបញ្ជីសារពេីភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ​ ជូនមន្ទីរអង្គភាពជំនាញ​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤

ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
លោក​ បឹង​ គឹមសឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បាន​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​ ផ្សព្វផ្សាយ​ស្តី​ពី​វិធាន​ និងនិតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ​ ចេញពីបញ្ជីសារពេីភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ​ ជូនមន្ទីរអង្គភាពជំនាញ​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងមានការចូលរួម​ពី តំណាងស្នងការនគរបាលខេត្ត​ កងរាជអាវុធហត្ថ​ខេត្ត​ បញ្ជាការតំបន់សឹករងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាព​ លោក​ អភិបាលនៃគណៈអភិបាលក្រុង-ស្រុក​ លោក​ លោកស្រី​ មេឃុំ-ចៅសង្កាត់​ និងលោក​ប្រធាន​ អនុប្រធានការិយាល័យទ្រព្យ​សម្បត្តិរដ្ឋ​ មន្ទីរជំនាញ​ លោក​ លោកស្រីស្មៀនឃុំ-សង្កាត់​ និងមន្ត្រី​ជំនាញដែលពាក់ព័ន្ធ​
​ជាចុងបញ្ចប់​ និងមានការចែកកុំព្យួទ័រយួរដៃជូនរដ្ឋបាលឃុំ-សង្កាត់ចំនួន៣០គ្រឿង កាបូប ចំនួន៣០កាបូប និងExternal 1TGB ចំនួន៣០គ្រឿង ដែលផ្តល់ដោយគណ:កម្មការដឹកនាំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង