ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តមអគ្គលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ដែលជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ដែលជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតំណាងដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាននាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា។

ព័ត៌មានទាក់ទង