ជ្រើសរើសភាសា: Khmer Khmer English English
អបអរសាទរពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា ២០២៤” ខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤

លោក ហង់ វុតថូ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមអបអរសាទរពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា ២០២៤” ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើងនៅសាកវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណះអភិបាលខេត្ត និងព្រះមេគណ អនុគណខេត្ត លោក លោកស្រីមេបញ្ជាការ មេបញ្ជការរងកងកំលាំងគ្រប់ប្រភេទប្រចាំខេត្តបន្ទាយមានជ័យ លោក លោកស្រីអភិបាលនៃគណះអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និស្សិត សិស្សានុសិស្សមកពី សកលវិទ្យាល័យជាតិមានជ័យ វិទ្យាល័យអូរអំបិល និងអនុវិទ្យាល័យទឹកថ្លា សរុបប្រមាណ១៥០០នាក់/អង្គ។

ព័ត៌មានទាក់ទង