ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តនីតិវិធីការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផលការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤
នៅខេត្តព្រះសីហនុ, លោក ហង់ វុតថូ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ អមដោយមន្ត្រីជំនាញ១រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តនីតិវិធីការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផលការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ មាស សុខសេនសាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបង្កើនសមត្ថភាពនិងការយល់ដឹងរបស់មន្ត្រីរាជការ ព្រមទាំងផ្សព្វផ្សាយពីទិសដៅការងារអនុវត្តបន្ត លើការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការរបស់ក្រសួង និងការងារពិនិត្យ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ ផងដែរ។

ព័ត៌មានទាក់ទង