ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២៤

ខេត្តឧត្តរមានជ័យ,នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤

លោក ហង់ វុតថូ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្កិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ មិន ធារី អភិបាលរង នៃគណះអភិបាលខេត្តឧត្តរមានជ័យ និងលោក លោកស្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ;ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក្រសួងពាណិជ្ជកម្ម និងលោក លោកស្រីតំណាងមន្ទីរ/អង្គភាពពាក់ព័ន្ធមកពីខេត្តឧត្តរមានជ័យ,ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង!

ព័ត៌មានទាក់ទង