ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជូនដល់សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ ២០២៣

នៅថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជូនដល់សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ដែលនឹងត្រូវទៅបំពេញការងារជាមន្ត្រីរាជការ ពាក់ព័ន្ធនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្ត ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យុទ្ធសាស្រ្តគន្លឹះនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមានយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ២០១៩-២០២៥, បទពិសោធន៍នៃការរៀបចំផែនការសកម្មភាព សូចនាករគន្លឹះ និងការរៀបចំ អនុវត្ត និងតាមដានថវិកា ក្នុងក្របខណ្ឌថវិកាជាតិ និងថវិកាក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង