នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម វេទិកាស្តីពី "ប្រព័ន្ធស្បៀងបម្រុងនៅកម្ពុជា(ប.ស.ប.ក.)លើកទី១ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវ នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងនៅកម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប.ស.ប.ក. នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។