ថ្ងៃសុក្រ ០៨រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី លី ហ្គេចហ៊ុយ អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានចូលរួមក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ)ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋានជាតិ ជម្រុញចលនាភូមិ១ផលិតផល១ និង មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរជំនាញអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក តំណាងអង្គការ OXFAM និងម្ចាស់អាជីវកម្មក្នុងខេត្ត និងក្រៅខេត្ត។