ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោងឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមវេទិកាថ្នាក់ខេត្ត ស្ដីអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព
ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីអំពីប្រសិទ្ធភាព នៃការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកានេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជំនាញអង្គភាពជុំវិញខេត្ត អង្គការ និស្សិត និងអ្នកពាក់ព័ន្ធ។