នៅថ្ងៃចន្ទ ៧រោច ខែ ផល្គុន ឆ្នាំ ខាល
ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នំា ២០២៣
លោក បឹង គឹមសឹង
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលលើ“មុខងាររៀបចំផែនការថវិកា” នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង
FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា
អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង
FMIS បានដឹកនាំវគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា”
។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបចំនួន ១០៩ រូប
ដែលក្នុងនោះ សិក្ខាកាមជាស្ត្រីចំនួន ៤៣ រូប។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល
១២ថ្ងៃ, ចាប់ពីថ្ងៃទី
១៣ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នំា២០២៣ ហើយត្រូវបានបែងចែកទៅតាមអនុមុខងារក្នុងប្រព័ន្ធ
និង អ្នកជំនាញអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះរួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
៣. អនុមុខងាររៀបចំចំណូលថវិកា
៤. អនុមុខងាររៀបចំចំណាយថវិកា
៥.អនុមុខងាររៀបចំបៀវត្សមន្ត្រីរាជការ
៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា
៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
៨. មុខងារររៀបចំផែនការថវិកា (អ្នកអនុម័ត)
សូមបញ្ជាក់ថា
បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីអនុមុខងារនីមួយៗនៅក្នុងមុខងាររៀបចំផែនការថវិការួចរាល់, គ្រូឧទ្ទេស
ក៏បានធ្វើការបង្ហាញពីរបៀបបង្កើត ត្រួតពិនិត្យ និង អនុម័ត
នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ
ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។
ជាមួយគ្នានេះ, មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និង
មន្ត្រីជំនាញ ដែលជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល
តាមមុខងារក្នុងប្រព័ន្ធជាមួយនឹងគ្រូឧទ្ទេសដែលមានបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធ
។