ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្ត្រីបង្គោលរតនាគាររាជធានីខេត្ត និង មន្ត្រីបង្គោលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

លោក និល សុភ័ក្រ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក អ៊ុន ចាន់ដេត មន្ត្រីការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្ត្រីបង្គោលរតនាគាររាជធានីខេត្ត និង មន្ត្រីបង្គោលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានទ្រព្យសម្បត្តិរដ្ឋ បិងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារ ក..ព មានការចូលពី លោក លោកស្រី ដែលជាមន្ត្រីបង្គោលរបស់រតនាគារ និងមន្ត្រីបង្គោលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង ២៥រាជធានីខេត្ត ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Angkor Empress ខេត្តសៀមរាប

ព័ត៌មានទាក់ទង