ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្ដុះបណ្ដាលស្ដីពីការវិភាគស្ថិតិ ជូនមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ដោយសហការរៀបចំដោយធនាគារពិភពលោក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ ២០២៣

នាថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសណ្ធាគារ ហៃយ៉ាត់ រេជេនស៊ី ភ្នំពេញអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការវិភាគស្ថិតិ ជូនមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ.ដោយសហការរៀបចំដោយធនាគារពិភពលោក។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រី នៃ អ.គ.ហ.លើការសិក្សាវិភាគប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃការប្រើប្រាស់ធនធានសាធារណៈនិងគុណភាពនៃការផ្ដល់សេវាសាធារណៈ។

ព័ត៌មានទាក់ទង