នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤,
វេលាម៉ោង ៨:០០នាទីព្រឹក, នៅសណ្ឋាគារ សុខាភ្នំពេញ, លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានចូលរួមក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសុន្ទរកថាបិទ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាទិសដៅក្នុងការអនុវត្ដក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ពីគ្រប់ក្រសួង-ស្ថាប័ន, ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប, អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។