ថ្ងៃសុក្រ១0រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមប្រជុំពិនិត្យបញ្ជាក់នីត្យានុកូលភាព និងអនុលោមភាពថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាល អភិបាលរងនៃគណៈអភិបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។