នាព្រឹកថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ ZOOM ដើម្បីពិភាក្សាលើទិន្នន័យសម្រាប់ការវិភាគក្នុងរបាយការណ៍សិក្សាស្តីពីបច្ច័យនៃវិបត្តិផ្សេងៗ មកលើសង្គម-សេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា: ករណីសិក្សាវិបត្តិជំងឺកូវីដ-១៩ និងសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងមានការចូលរួមពី លោកបណ្ឌិតទីប្រឹក្សាបច្ចេកទេស របស់ អ.គ.ហ. តំណាង អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និង អគ្គនាយកដ្ឋានគោលនយោបាយ នៃ កសហវ.។