នៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សាស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅទីក្រុងណាហ្គូយ៉ា នៃប្រទេសជប៉ុន ក្រោមការ
ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់
សីលវ៉ា រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ។ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអភិបាលរង តំណាងគណៈអភិបាលរាជធានី-ខេត្តចំនួន ៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ។ ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) សិក្សារៀនសូត្រអំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងប្រទេសជប៉ុន និង (២) ស្វែងយល់អំពីគោលនយោបាយជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានការរីកចំរើន។ ទស្សនកិច្ចសិក្សានេះ បានផ្តល់ជាបទពិសោធន៍ និងធាតុចូលសំខាន់សម្រាប់ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្តក្នុងការសិក្សាស្វែងយល់ និងពង្រីកការយល់ដឹងបន្ថែមលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន។