ជ្រើសរើសភាសា: Khmer Khmer English English
ទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ​នៃប្រទេសថៃនិងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ​នៅក្នុងខេត្តឧត្តរមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤

នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ​នៃប្រទេសថៃនិងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ​នៅក្នុងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, ព្រះវិហារ, ប៉ៃលិន, កំពង់ធំ, កំពង់ឆ្នាំង។

ព័ត៌មានទាក់ទង