ជ្រើសរើសភាសា: Khmer Khmer English English
ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន" ក្នុងខេត្តកោះកុង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣

នាថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣

លោក ហង់ វុតថូ ប្រធានការិយាល័យ បុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុលោកស្រីលី ហ្គេចហ៊ុយ អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានអញ្ជើញចូលរួម "ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន" ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តមយ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអ.គ.ហ ឯកឧត្តម អ៊ុ យុទ្ធីប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ និងវាយតម្លៃ ឯកឧត្តម សំឃិត វៀន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។ទន្ទឹមនឹងនេះ ក្រុមការងារក៏បាពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។

ព័ត៌មានទាក់ទង