ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគោលដៅទី៦.១ “ប្រតិបត្តិការថវិកាឆ្នាំ២០២២ ត្រូវបានបិទត្រឹមចុងខែមីនា ឆ្នាំ២០២៣” ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និង សហភាពអឺរ៉ុបគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - ដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ ២០២៣

នាថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣, វេលាម៉ោង២ រសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាតំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគោលដៅទី៦.១ “ប្រតិបត្តិការថវិកាឆ្នាំ២០២២ ត្រូវបានបិទត្រឹមចុងខែមីនា ឆ្នាំ២០២៣” ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និង សហភាពអឺរ៉ុបគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - ដំណាក់កាលទី៤។ កិច្ចពិភាក្សានេះមានការចូលរួមដោយតំណាងអង្គភាពអនុវត្តសូចនាកររួមមាន អគ្គនាយកដ្ឋានរតនាគារ និង អគ្គនាយកដ្ឋានថវិកា។

ព័ត៌មានទាក់ទង