ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ​៖​លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ​និងប្រធានការិយាល័យ បុគ្គលិករដ្ឋបាល និងហិរញ្ញវត្ថុ ហិរញ្ញវត្ថុចំនួ​ន​ ១រូប​ បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយ​ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាលហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង អ.គ.ហ. និងមន្ទីរ សហវ. ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព,បញ្ហាប្រឈម និងជំហានការងារបន្ទាប់ ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ,ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋការប្រើប្រាស់គេហទំព័រ និងការបញ្ចប់រៀបចំរបាយការណ៍វិភាគ​​SWOTរាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធានអនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។

ព័ត៌មានទាក់ទង