ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបន្តការលើកកម្ពស់ សិទ្ធិ តួនាទី និងសុខុមាលភាពស្រ្តី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៣

នាថ្ងៃចន្ទ៤កើត អង្គារ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣  

លោកស្រី ថៅ ខេមរិន្ទ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយអនុប្រធានការិយាល័យ និង មន្រ្តីជានារី សរុបចំនួន៥ រូប បានចូលរួមកិច្ចប្រជុំស្តីពីការប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបន្តការលើកកម្ពស់ សិទ្ធិ តួនាទី និងសុខុមាលភាពស្រ្តី និងបានបំពាក់មេដាយស្រ្តីវឌ្ឍនាជូនលោកស្រីអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ធំ លោកស្រីអនុប្រធានការិយាល័យនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមរបស់ លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវ ប៊ុនឈិត វាសនា  អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោកជំទាវ ស៉ិន ណម ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ ថុល អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកស្រីអភិបាលរងខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ សរុបអ្នចូលរួមចំនួន ១៤៥ នាក់ បុរសមានចំនួន ១៨ នាក់ ។

ព័ត៌មានទាក់ទង