ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណ:អភិបាលខេត្ត គណ:អភិបាលក្រុង ស្រុក មេបញ្ជាការ មេបញ្ជាការង ស្នងការនគរបាលលោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត