ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ ២០២៣

ថ្ងៃពុធ ០៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក  ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វារី តំណាងក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាល  នៃ គណៈអភិបាលខេត្ត ឯកឧត្ដម ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំង មន្ទីរអង្គភាព អញ្ជើញ ចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត លើរបៀបវារៈដូចខាងក្រោម ៖

១.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

៤.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត

៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៣ និងថវិកាពង្រឹងយន្តការរដ្ឋបាល។

៦.ផ្សេងៗ។

ព័ត៌មានទាក់ទង