ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំបញ្ជីសារពើពភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ តាមប្រព័ន្ធព័ត៍មានវិទ្យា (SARMIS) ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែកុម្ភះ ឆ្នាំ ២០២៥

ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំបញ្ជីសារពើពភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ តាមប្រព័ន្ធព័ត៍មានវិទ្យា (SARMIS) ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ មានការចូលពី លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក​ មេឃុំ​ ចៅសង្កាត់​ ស្មៀនឃុំ​ សង្កាត់​ និងជំនួយការហិរញ្ញវត្ថុ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ។
លោកប្រធានមន្ទីរ បានលើកឡើងថាក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ មន្ទីរអង្គភាព ជុំវិញខេត្តបន្ទាយមានជ័យក្នុងការរៀបចំបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ឲ្យត្រឹមត្រូវ និងទាន់ពេលវេលា
- ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ ២០២៤ និងការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ។
- ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍ នៃការប្រើប្រាស់ និងការព្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
- បូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំពោល ឆ្នាំ២០២៤ របស់មន្ទីអង្គភាប ដោយ អនុលោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ជម្រុញអោយអង្គភាពប្រើប្រាស់ទាំងអស់(មន្ទីរអង្គភាពជុំវិញខេត្ត) ធ្វើវិញ្ញាបនបត្រសម្គាល់អចនវត្ថុ របស់ខ្លួន ជៀសវាងការបាត់បង់ណាមួយ។

ព័ត៌មានទាក់ទង