ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និង ការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ ២០២៣

នាថ្ងៃពុធ ១០រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃកសហវ. និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. ព្រមទាំងសហការី នៃ អ.គ.ហ. បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កសហវ. លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និង ការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី កសហវ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ កសហវ. និងអង្គភាពក្រោមឱវាទ កសហវ.។

ព័ត៌មានទាក់ទង