នាថ្ងៃចន្ទ ១៣រោច ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣, វេលាម៉ោង ២:៣០ នាទីរសៀល,
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុ រួមមានៈ ដី ០៣កន្លែង ទំហំ ៣០៨,៤០ម២ និងអគារចំនួន០៣ល្វែង/ ខ្នង(អគារថ្មី០២ល្វែង (Eo+E,) ទំហំ៣២០ម២ និងអគារឈើ០១ខ្នង ទំហំ១៧៦ម) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ របស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ។ ក្រោមការដឹកនាំរបស់ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យ មានការចូលរួមលោក ប្រធានការិយាល័យ លោក លោកស្រី អុនប្រធានការិយាល័យ និងមន្ត្រីនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, លោក លោកស្រី មន្ត្រីពាក់ព័ន្ធព្រមទាំងសាមីខ្លួន បានចូលរួមកិច្ចប្រជុំនេះ