ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើការទូទាត់សេវាផ្គត់ផ្គង់រថយន្ត សម្រាប់ឆ្នាំ ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ ២០២៣

ថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការទូទាត់សេវាផ្គត់ផ្គង់រថយន្ត សម្រាប់ឆ្នាំ ២០២៣ ពិសេសសម្រាប់ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ, លោកស្រីប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានថវិកា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើទិដ្ឋភាពរួម និង ស្ថានភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវារថយន្តប្រណិត ក្នុងការត្រៀមរៀបចំរថយន្តសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games និង ASEAN Para Games ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ អង្គប្រជុំ បានពិនិត្យថ្លឹងថ្លែងលើករណីនៃការស្នើសុំនេះ ដោយប្រៀបធៀបរវាងផលប៉ះពាល់លើថវិកាជាតិ និង លទ្ធភាពក្នុងការទូទាត់ ៕

ព័ត៌មានទាក់ទង