ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើការកែសម្រួលគោលដៅសូចនាករ ១.៣ “ពន្ធលើចំណូលរូបវន្តបុគ្គលត្រូវបានដាក់ឱ្យអនុវត្ត” ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបដើម្បីគាំទ្រដល់ការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ ២០២៣

នាថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២ រសៀលឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ.អមជាមួយមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិភាក្សាលើការកែសម្រួលគោលដៅសូចនាករ ១.៣ ពន្ធលើចំណូលរូបវន្តបុគ្គលត្រូវបានដាក់ឱ្យអនុវត្ត”ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជានិងសហភាពអឺរ៉ុបដើម្បីគាំទ្រដល់ការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។កិច្ចប្រជុំនេះមានការចូលរួមពីលោក Davide Bertonប្រធានគ្រប់គ្រងកម្មវិធី និងលោក Sebastian Dubostជំនាញការសហភាពអឺរ៉ុប, និងតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គនាយកដ្ឋានពន្ធដារ។

ព័ត៌មានទាក់ទង