ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើកម្រងសំណួរ អង្កេតការបើកចំហថវិការបស់កម្ពុជា ឆ្នាំ២០២៣ ជាមួយតំណាងអគ្គនាយដ្ឋានថវិកា នៃ កសហវ.
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣

នាថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគារ ឃ បន្ទប់ប្រជុំ ធំឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញ និងជំនួយការមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រងសំណួរ អង្កេតការបើកចំហថវិការបស់កម្ពុជា ឆ្នាំ២០២៣ ជាមួយតំណាងអគ្គនាយដ្ឋានថវិកា នៃ កសហវ.។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីរៀបចំសេចក្តីព្រាងចម្លើយក្នុងការចូលរួមឆ្លើយកម្រងសំណួរ អង្កេតការបើកចំហថវិការបស់កម្ពុជា ឆ្នាំ២០២៣ (Open Budget Survey 2023) 

ព័ត៌មានទាក់ទង