ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើ សូចនាករគោលដៅ ៥.២.២ “ការសិក្សាសមិទ្ធិលទ្ធភាពលើការកត់ត្រាទិន្នន័យគម្រោងវិនិយោគដោយទទួលហិរញ្ញប្បទានខាងក្រៅក្នុងប្រព័ន្ធ FMIS ត្រូវបញ្ចប់”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ ២០២៣

នាថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

វេលាម៉ោង២ រសៀល, ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមជាមួយមន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិភាក្សាលើ សូចនាករគោលដៅ ៥.២.២ “ការសិក្សាសមិទ្ធិលទ្ធភាពលើការកត់ត្រាទិន្នន័យគម្រោងវិនិយោគដោយទទួលហិរញ្ញប្បទានខាងក្រៅក្នុងប្រព័ន្ធ FMIS ត្រូវបញ្ចប់” នៃក្របខណ្ឌលទ្ធផលក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបដើម្បីគាំទ្រដល់ការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

ព័ត៌មានទាក់ទង