ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សា អំពីការវាយតម្លៃប្រសិទ្ធភាព នៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានបច្ច័យមកលើការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ ២០២៣

នារសៀលថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានជួបប្រជុំជាមួយលោកសាស្រ្ដាចារ្យ Shinji Takagi, សមាជិកក្រុមការងារវាយតម្លៃ នៃក្រុមហ៊ុន BDO LLD, ដើម្បីពិភាក្សា អំពីការវាយតម្លៃប្រសិទ្ធភាព នៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានបច្ច័យមកលើការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។

ព័ត៌មានទាក់ទង