ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.សរថ ស្ដីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤

នារសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានសហការជាមួយរតនាគារខេត្ត ក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.សរថ ស្ដីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកអឿន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្ត។ កិច្ចប្រជុំនេះ ក៏មានការអញ្ចើញចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញ អង្គភាព និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ

ព័ត៌មានទាក់ទង