ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០១៤ សហវ.សរ.អហក ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែមករា ឆ្នាំ ២០២៤

រសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត និងរតនាគារគារខេត្ត ក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០១៤ សហវ.សរ.អហក ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក អឿន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងនៃគណៈអភិបាលក្រុងស្រុក លោក លោកស្រី  មេឃុំ ចៅសង្កាត់ ស្មៀនឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ព័ត៌មានទាក់ទង