ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រូតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់ អ.គ.ហ. និងដោះស្រាយបញ្ហាប្រឈម នានា ក្នុងន័យធានា គាំទ្រ សម្របសម្រួល ត្រួតពិនិត្យ និងជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ប្រកបដោយជោគជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ ២០២៣

នៅរសៀលថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រូតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់ អ.គ.ហ. និងដោះស្រាយបញ្ហាប្រឈម នានា ក្នុងន័យធានា គាំទ្រ សម្របសម្រួល ត្រួតពិនិត្យ និងជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ប្រកបដោយជោគជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពី មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ ពីគ្រប់ផ្នែកនៃ អ.គ.ហ. ។

ព័ត៌មានទាក់ទង