ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ ២០២៤ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ ២០២៤

ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤
លោក​ ស្រស់​ សុខុម​ ប្រធាន​ការិយាល័យ​ទ្រព្យសម្បត្តិ​រដ្ឋ​និងចំណូលមិនមែនសារពេីពន្ធ​ និងលោក​ កេតុ​ វណ្ណឌី​ អនុប្រធានការិយាល័យ​ ហិរញ្ញវត្ថុ​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ ២០២៤ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ​ ក្រោមអធិបតីភាព​ ឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ​ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការចូលរួមពី តំណាងអង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធានមន្ទីរ សហវ. រាជធានីខេត្ត ទាំង ២៥។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកា របស់អង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៤ ដែលបាននឹងកំពុងអនុវត្តប្រកបដោយបុរេសកម្មក្នុងឆមាសទី១ ឆ្នាំ២០២៤ និងពិភាក្សាអំពីសំណើរ ក៏ដូចជាបញ្ហាប្រឈមកន្លងមក ដើម្បីតាមដានការអនុវត្តថវិកា និងជំរុញបន្ថែមដល់ការអនុវត្តផែនការសកម្មភាពការងារកែទម្រង់នៅត្រីមាសបន្ទាប់ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។

ព័ត៌មានទាក់ទង