ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២៤ និងការធ្វើតេស្តស្វែងរកសារធាតុញៀនមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
លោក​ បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២៤ និងការធ្វើតេស្តស្វែងរកសារធាតុញៀនមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងតំណាងមន្ត្រីបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តសារធាតុញៀន​ ជូនមន្រ្តីរាជការ។ជាលទ្ធផលនៃការធ្វើតេស្ត គឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ។

ព័ត៌មានទាក់ទង