ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ និងកិច្ចពិភាក្សាស្ដីពីការកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣,

លោក ហង់ វុតថូ ប្រធានការិយាល័យ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល ហិរញ្ញវត្ថុនិងលោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ​បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ និងកិច្ចពិភាក្សាស្ដីពីការកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានវឌ្ឍនភាព និងជំរុញការអនុវត្តផែនការសកម្មភាព ដើម្បីធានាឱ្យសម្រេចបានតាមគោលដៅសូចនាករដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៣ របស់មន្ទីរ សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ កិច្ចប្រជុំក៏ផ្ដោតលើការកំណត់អាទិភាពការងារសសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសូចនាករគន្លឹះ ផែនការសកម្មភាពគនឹ្លះ និងថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ និង តំណាងពីមន្ទីរ សហវ. រាជធានី ខេត្តទាំង២៥។

ព័ត៌មានទាក់ទង