នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣)ក្រោមអធីបតីភាពឯកឧត្តម សៀក សុភ័គ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដមដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោកលោកស្រី ប្រធានមន្ទីរជំនាញអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ ប្រមាណ៣០០នាក់។